លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការប្រធានកម្មវិធី, ឯកឧត្តម-លោកជំទាវ អនុរដ្ឋលេខាធិការ, ឯកឧត្តម-លោកជំទាវ អគ្គនាយក និងការអញ្ជើញចូលរួមដោយឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាសមាជិក សមាជិកា នៃអង្គប្រជុំក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមាណ៣០០ នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។